ឯកឧត្តម ពៅ ប៉ូលីណែល សមាជិកគណៈកម្មាធិការកណ្តាល ប្រធានផ្នែកផែនការយុទ្ធសាស្រ្តយុវជនថ្នាក់កណ្តាល និងជាសមាជិកគណៈប្រចាំការ អញ្ជើញចូលរួមសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ត របស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា

 សង្គម
 7 ថ្ងៃមុន
 50
ព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៤ នៅវិមាន៧មករា គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា បានប្រារពធ្វើសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្ត ក្នុងពិធីបើកសន្និបាតនេះទទួលបានការអញ្ជើញជាអធិតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធាន និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងសម្ដេចកត្តិសង្គហបណ្ឌិត មែន សំអន អនុប្រធានគណបក្ស និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល អគ្គលេធិការ អគ្គលេខាធិការរង គណៈចលនាមហាជន តំណាងគណៈជំនាញ នៃគណៈកម្មាធិការកណ្តាល ព្រមទាំងសមាជិក សមាជិកានៃរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងប្រទេស ប្រមាណ ២.០០០ ពាន់នាក់។

អត្ថបទដោយ៖ WIN WIN News Media