ឯកឧត្តម ពៅ ប៉ូលីណែល អញ្ជើញចូលរួមកិច្ចប្រជុំដំបូងគណៈកម្មការ​ចំពោះកិច្ចទទួលបន្ទុកដឹកនាំរៀបចំ​សន្និបាតបូកសរុបការងារយុវជនគណបក្សឆ្នាំ២០២៤ និងទិសដៅភារកិច្ចឆ្នាំ២០២៥

 សង្គម
 2 ថ្ងៃមុន
 36
វិមាន៧មករា៖​ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ពៅ ប៉ូលីណែល សមាជិកគណៈកម្មាធិការកណ្តាល ប្រធានផ្នែកផែនការយុទ្ធសាស្រ្ត សមាជិក គណៈប្រចាំការ និងជាប្រធានអនុគណៈកម្មការទទួលបន្ទុកការងាររៀបចំខ្លឹមសារ និងឯកសារ បានអញ្ជើញចូលរួមកិច្ចប្រជុំដំបូងគណៈកម្មការ​ចំពោះកិច្ចទទួលបន្ទុកដឹកនាំរៀបចំ​សន្និបាតបូកសរុបការងារយុវជនគណបក្សឆ្នាំ២០២៤ និងទិសដៅការងារបន្ត កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈកម្មការចំពោះកិច្ចទទួលបន្ទុកដឹកនាំរៀបចំសន្និបាត និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អនុប្រធានគណៈកម្មការ ប្រធានអនុគណៈកម្មការ អនុប្រធាន សមាជិក និងសមាជិកាជាច្រើនរូបទៀត។ របៀបវារៈសំខាន់ៗដែលបានលើកយកមកពិភាក្សាមាន: ១)ប្រកាសសមាសភាពគណៈកម្មការ អនុគណៈកម្មការចំពោះកិច្ចទទួលបន្ទុកដឹកនាំរៀបចំសន្និបាត ២)កិច្ចពិភាក្សាអំពីដំណើរការសន្និបាត និង ៣)បញ្ហាផ្សេងៗ។

អត្ថបទដោយ៖ WIN WIN News Media