ប្រជាពលរដ្ឋចំនួន២០គ្រួសារ​ ទទួលបានអំណោយដ៏ថ្លៃថ្លាររបស់សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និងលោកជំទាវ​បណ្ឌិតពេជ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត

 សង្គម
 1 ថ្ងៃមុន
 31
កណ្តាល៖​ នៅថ្ងៃសៅរ៍​ ទី២១ ខែធ្នូរ​​ ឆ្នាំ២០២៤​ លោកសូ​ រតនៈ​ ជំនួយការ​សម្តេចធិបតី​នាយករដ្ឋមន្ត្រី​ ព្រមទាំងភរិយា​ ឯកឧត្តមថន​ ថុល​ អនុប្រធានប្រតិបត្តិទី១ក្រុមយុវជនការពារសន្តិភាព​ និងលោកជំទាវ​ លោកវៀត​ រិទ្ធ​ អនុប្រធានប្រតិបត្តិទី៤​ក្រុមយុវជនការពារសន្តិភាព​ និងក្រុមយុវជនការពារសន្តិភាពអនុសាខាស្រុកសំរោង​ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន​ នាំយកអំណោយដ៏ថ្លៃថ្លា​ររបស់សម្តេចធិបតីហ៊ុន​ ម៉ាណែត​ និងលោកជំទាវ​បណ្ឌិតពេជ​ ចន្ទមុន្នី​ហ៊ុន​ ម៉ាណែត ជួយដល់ប្រជាពលរដ្ឋដែលមានពិការភាព​ និងមានការខ្វះខាតចំនួន១០គ្រួសារ រួមទាំងប្រជាពលរដ្ឋអ្នកជិតខាងចូលរួមចំនួន១០គ្រួសារទៀត(សរុប២០គ្រួសារ) ស្ថិតនៅភូមិដូនតី ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ។ *ប្រជាពលរដ្ឋមានពិការភាព​ និងការខ្វះខាតទទួលបានក្នុង១គ្រួសារៗ៖ -អង្ករ​ ១បេ​ -មី​ ១កេស -ទឹកត្រី​ ១យួរ -ទឹកសុទ្ធ​ ១យួរ -អំបិល​ ១កញ្ចប់ -សារ៉ុង​១ -ថវិកា​ ៤មុឺនរៀល បញ្ជាក់​៖​ ក្នុងចំណោម២០គ្រួសារខាងលេី​ មាន១គ្រួសារគាត់ជាជនពិការ​ គាត់ទទួលបានរទេះជនពិការបន្ថែម១គ្រឿង។ +ប្រជាពលរដ្ឋអ្នកជិតខាងចូលរួមចំនួន​១០គ្រួសារ​ ក្នុង១គ្រួសារទទួលបានសារ៉ុង១​ មី១កេស​ ថវិកាមួយចំនួន។ ក្រោយពីបានចែកជូននូវអំណោយរួច​ ប្រជាពលរដ្ឋទាំង២០គ្រួសារ​ និងអាជ្ញាធរ​ សូមគោរពអរគុណ​ និងជូនពរដល់សម្តេចធិបតីហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និងលោកជំទាវ​បណ្ឌិតពេជ​ ចន្ទមុន្នី​ហ៊ុន​ ម៉ាណែត​ សូមជួបប្រទះនូវពុទ្ធពរ៤ប្រការគឺ៖​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបីឃ្លៀងឃ្លាតឡេីយ។

អត្ថបទដោយ៖ WIN WIN News Media