ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនចេញផ្សាយសៀវភៅសស្តីពី«បរិវត្តកម្មថាមពលនៃប្រទេសចិន»

 អន្តរជាតិ
 ២៩ សីហា ២០២៤
 21

ថ្ងៃទី ២៩ ខែសីហា  ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយសៀវភៅសសស្តីពី«បរិវត្តកម្មថាមពលនៃប្រទេសចិន»។

សៀវភៅសបានចែងថា តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក ថាមពលចិនបានឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីដែលប្រកបដោយគុណភាពខ្ពស់។ ឆ្នាំ ២០១៤ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងនូវយុទ្ធសាស្រ្តថ្មីខាងសន្តិសុខថាមពលស្តីពីការជំរុញការធ្វើបដិវត្តន៍ខាងការប្រើប្រាស់ថាមពល បដិវត្តន៍ខាងការផ្គត់ផ្គង់ថាមពល បដិវត្តន៍ខាងបច្ចេកវិទ្យាថាមពល បដិវត្តន៍ខាងប្រព័ន្ធថាមពល និងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិដោយគ្រប់ជ្រុងជ្រោយ។ ការធ្វើបរិវត្តកម្មថាមពលរបស់ប្រទេសចិនបានរួមចំណែកដល់ការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។ ប្រទេសចិនបានធ្វើជាអ្នកជំរុញយ៉ាងសកម្មនៃការធ្វើបរិវត្តកម្មថាមពលសកល ដើម្បីពួតដៃគ្នាជាមួយគ្រប់ប្រទេសបង្កើតអនាគតដែលមានថាមពលប្រកបដោយនិរន្តរភាព។

សៀវភៅសបានឱ្យដឹងទៀតថា ដល់ឆ្នាំ២០៣៥ ប្រទេសចិននឹងសម្រេចបានជាមូលដ្ឋាននូវការធ្វើទំនើបកម្មសង្គមនិយម ទម្រង់នៃការផលិតនិងប្រើប្រាស់ថាមពលដោយភាពបៃតងនឹងត្រូវបានបង្កើតឡើង។ នៅពាក់កណ្តាលសតវត្សរ៍នេះ ប្រទេសចិននឹងក្លាយជាប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ ប្រព័ន្ធថាមពលបែបថ្មីដែលបញ្ចេញកាបូនទាប មានសុវត្ថិភាពនិងប្រសិទ្ធភាពខ្ពស់នឹងត្រូវបានកសាងរួចរាល់ទាំងស្រុង  ប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពលនឹងឈានដល់ លំដាប់ពិភពលោក៕

អត្ថបទដោយ៖ WIN WIN News Media