លោក ពូទីន សន្យាថានឹងសងសឹកវិញទៅលើអ៊ុយក្រែន បន្ទាប់ពីអ៊ុយក្រែន បេីកការវាយប្រហារមកលេីរុស្សុីដោយយន្តហោះគ្មានមនុស្សបើក Kazan
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសន្យាថានឹងសងសឹក បន្ទាប់ពីយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន បានវាយប្រហារអគារលំនៅដ្ឋានមួយនៅក្នុងទីក្រុង Kazan ក្នុងតំបន់ Tatarstan នៃប្រទេសរុស្ស៊ី។
លោក ពូទីន បានធ្វើការអត្ថាធិប្បាយតាមរយៈ videolink កាលពីថ្ងៃអាទិត្យ ខណៈពេលដែលថ្លែងទៅកាន់មេដឹកនាំក្នុងតំបន់ Tatarstan នៅក្នុងពិធីបើកផ្លូវមួយ។
កាលពីព្រឹកថ្ងៃសៅរ៍ យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ចំនួនប្រាំមួយបានវាយប្រហារអគារលំនៅដ្ឋាននៅក្នុងទីក្រុង Kazan និងទីប្រាំពីរបានវាយប្រហាររោងចក្រឧស្សាហកម្មមួយ។ ហេតុការណ៍នេះ ក៏មិនបណ្តាលឱ្យមានអ្នករងរបួសពីការវាយប្រហារនេះ ខណៈដែលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញថាមនុស្ស 3 នាក់បានរងរបួសដោយសារការបែកកញ្ចក់បង្អួច ខ្ទាតចំមកលេីប្រជាពលរដ្ឋ។
ប្រភព៖ Al Jazeeraអត្ថបទដោយ៖ WIN WIN News Media