បទវិភាគ៖​ ភាគីហ្វីលីពីនគួរបញ្ឈប់ទង្វើរំលោភសិទ្ធិ បង្កហេតុ លាបពណ៌និងឃោសនាបំប៉ោង

 អន្តរជាតិ
 ៣០ សីហា ២០២៤
 22

ក្នុងរយៈពេលថ្មីៗនេះ  ប្រទេសហ្វីលីពីនបានរំលោភពាក្យសន្យារបស់ខ្លួននិងគំនិតឯកភាពគ្នារវាងចិននិងហ្វីលីពីនជាច្រើនដងច្រើនសារ ដោយបានបង្កហេតុជាបន្តបន្ទាប់នៅតំបន់សមុទ្រចិនខាងត្បូង ដែលមានសភាពអាក្រក់យ៉ាងខ្លាំង  បានបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពទឹកដីរបស់ភាគីចិន ល្មើសយ៉ាងធ្ងន់ធ្ងរលើស្មារតីនៃ《សេចក្តីប្រកាសប្រតិបត្តិនៃបណ្តាភាគីនៅសមុទ្រចិនខាងត្បូង》ក៏ដូចជាបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់។

ថ្ងៃទី១៩ខែសីហា  នាវាឆ្មាំឆ្នេរសមុទ្រហ្វីលីពីនពីរគ្រឿងបានបំពានចូលដែនសមុទ្រដែលនៅជាប់ថ្មប៉ប្រះទឹកXian binនៃប្រជុំកោះNanshaរបស់ប្រទេសចិនដោយមិនបានទទួលការអនុញ្ញាតពីរដ្ឋាភិបាលចិន ហើយបានប្រើវិធីដ៏គ្រោះថ្នាក់បើកបំបុកដោយចេតនាមកលើនាវាឆ្មាំសមុទ្រចិនដែលកំពុងអនុវត្តច្បាប់នៅកន្លែងកើតហេតុ។  ថ្ងៃទី២៥ខែសីហា   ប្រទេសហ្វីលីពីនបានព្រងើយកន្តើយនឹងការរាំងខ្ទប់និងការព្រមានម្តងហើយម្តងទៀតរបស់ភាគីចិន ហើយបានទទូចចាត់បញ្ជូននាវាផ្លូវការមកបំពានចូលដែនសមុទ្រដែលនៅជាប់ថ្មប៉ប្រះទឹកXian binនៃប្រជុំកោះNanshaរបស់ប្រទេសចិនដោយខុសច្បាប់ដើម្បីរំលោភសិទ្ធិនិងបង្កហេតុបន្ដទៀត។ ក្នុងអំឡុងពេលនេះ  នាវានេះចូលប្រកៀកជិតប្រកបដោយគ្រោះថ្នាក់និងមានចេតនាបំបុកនាវាឆ្មាំសមុទ្រចិនដែលកំពុងគាំពារសិទ្ធនិងអនុវត្តច្បាប់ដោយប្រក្រតីភាព  បណ្តាលឱ្យកើតមានការប៉ះទង្គិចគ្នា។ នាវាហ្វីលីពីនដែលបង្កហេតុនេះ ក៏បាននាំអ្នកសារព័ត៌មាននៃប្រព័ន្ធផ្សព្វផ្សាយអាមេរិកនិងលោកខាងលិចមកតាមដានថត  ដើម្បីបំភ្លៃការពិត និងឃោសនាបំប៉ោងផងដែរ។ ថ្ងៃទី២៦ខែសីហា  ភាគីហ្វីលីពីនបានចាត់បញ្ចូននាវាឆ្មាំសមុទ្រពីរគ្រឿងមកបំពានចូលដែនសមុទ្រដែលនៅជាប់ថ្មប៉ប្រះទឹកXian binនៃប្រជុំកោះNanshaរបស់ប្រទេសចិនដោយមិនបានទទួលការអនុញ្ញាតពីរដ្ឋាភិបាលចិនម្តងទៀត  ហើយបានបន្តបរកៀកជិតនាវាឆ្មាំសមុទ្រចិនដែលកំពុងធ្វើដំណើរជាប្រក្រតីប្រកបដោយគ្រោះថ្នាក់  ព្រទាំងធ្វើការឃោសនាបំប៉ោងទៀតផង។

ឥស្សរជនវិភាគបានលើកឡើងថា   ភាគីហ្វីលីពីនបានបន្តបង្កហេតុលើបញ្ហាសមុទ្រចិនខាងត្បូងជាបន្តបន្ទាប់នាពេលថ្មីៗនេះ  គឺមិនអាចកាត់ផ្តាច់ពីការគាំទ្ររបស់អាមេរិកនិងប្រទេសដទៃទៀតនៅក្រៅតំបន់នេះបានឡើយ។

ថ្ងៃទី២៧ខែសីហាតាមម៉ោងក្នុងតំបន់  យោងតាមការផ្សាយដំណឹងរបស់ទីភ្នាក់ងារសារព័ត៌មានReutersឱ្យដឹងថា   មេបញ្ជាការនៃទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់កងទ័ពអាមេរិកបានប្រកាសក្នុងអំឡុងពេលវេទិកាយោធាមួយដែលរៀបចំដោយទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់កងទ័ពអាមេរិកថា  នាវាចម្បាំងរបស់អាមេរិកអាចអមការពារនាវាផ្គត់ផ្គង់សម្ភារៈរបស់ហ្វីលីពីននៅដែនសមុទ្រចិនខាងត្បូង  នេះគឺជា"ជម្រើសសមហេតុផលទាំងស្រុង"។ដោយមានការគាំទ្រពីអាមេរិក  ហ្វីលីពីនក៏បានចាប់ផ្តើម"អាងខ្នងអាងអំណាចនៅពីក្រោយ"។ នាយសេនាធិការចម្រុះនៃកងកម្លាំងប្រដាប់អាវុធហ្វីលីពីនបានអះអាងថា នៅពេលដែលហ្វីលីពីនមិនអាចឆ្លើយតបនឹងប្រទេសចិនតែម្នាក់ឯង   នោះហ្វីលីពីននឹងមិនត្រឹមតែស្វែងរកកិច្ចសហប្រតិបត្តិការជាមួយអាមេរិកប៉ុណ្ណោះទេ  ថែមទាំងនឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយ"ប្រទេសដែលមានឆន្ទៈដូចគ្នា"ផ្សេងទៀតផងដែរ។ កាលពីថ្ងៃទី២៧ខែសីហា  លោកTeodoroរដ្ឋមន្ត្រីការពារជាតិហ្វីលីពីនសឹងតែបានថ្លែងថា  ប្រទេសចិនគឺជា"អ្នកបំផ្លាញសន្តិភាពអន្តរជាតិដ៏ធំបំផុត"នៅតំបន់អាស៊ីអាគ្នេយ៍។

 ចំពោះករណីនេះ  លោកLin Jianអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ស្លាកសញ្ញាដែលថាបំផ្លាញសន្តិភាពមិនអាចទម្លាក់មកលើប្រទេសចិនជាដាច់ខាត  យើងដាស់តឿនឱ្យបុគ្គលមួយចំនួនរបស់ប្រទេសហ្វីលីពីនប្រកាន់ឥរិយាបថត្រឹមត្រូវចំពោះប្រភពដើមនៃបញ្ហា  កុំដើរតាមផ្លូវបង្កហេតុនិងបំផ្លាញសន្តិភាពក្នុងតំបន់ឱ្យកាន់តែឆ្ងាយទៅៗ កុំធ្វើការសម្តែងឆុតឆាកដែលប្រែក្រឡាស់សខ្មៅហើយមួលបង្កាច់អ្នកដទៃអីសោះ។

ការគាំពារសន្តិភាពនិងស្ថិរភាពនៅតំបន់សមុទ្រចិនខាងត្បូង គឺជានិន្នាការទូទៅនិងសេចក្តីប្រាថ្នារួមរបស់ប្រទេសក្នុងតំបន់។  ភាពត្រូវនិងខុសនៃវិវាទរវាងចិននិងហ្វីលីពីនដែលពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង គឺច្បាស់លាស់ណាស់   អធិបតេយ្យភាពទឹកដីនិងសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ចិននៅសមុទ្រចិនខាងត្បូង មានភស្តុតាងជាប្រវត្តិសាស្ត្រនិងមូលដ្ឋានច្បាប់គ្រប់គ្រាន់។ ភាគីហ្វីលីពីនគួរបញ្ឈប់ទង្វើរំលោភសិទ្ធិ  បង្កហេតុ លាបពណ៌និងឃោសនាបំប៉ោងនេះទៅ  បើមិនដូច្នេះទេ ហ្វីលីពីនត្រូវទទួលខុសត្រូវទាំងស្រុងលើផលវិបាកទាំងអស់ដែលបណ្តាលមកពីរឿងនេះ៕

អត្ថបទដោយ៖ WIN WIN News Media