លោក Li Qiang ជួបសំណេះសំណាលជាមួយតំណាងសហគ្រាសដែលចូលរួមពិព័រណ៍ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទីពីរ

 អន្តរជាតិ
 ២៦ វិច្ឆិកា ២០២៤
 35
ថ្ងៃទី ២៥ ខែវិច្ឆិកា នៅក្រុងប៉េកាំង លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានជួបសំណេះសំណាលជាមួយតំណាងសហគ្រាសដែលចូលរួមពិព័រណ៍ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទីពីរ ។ អ្នកទទួលខុសត្រូវនៃសហគ្រាសនិងអង្គការដូចជាក្រុមហ៊ុន Sumitomo Electric ក្រុមហ៊ុន Apple ក្រុមហ៊ុនChia Tai Group ក្រុមហ៊ុន Rio Tinto និងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-ចិនជាដើមបានចូលរួមពិធីសំណេះសំណាល ។ តំណាងនៃសហគ្រាសដែលចូលរួមពិធីសំណេះសំណាលបានថ្លែងថា ទីផ្សារចិនជាចំណែកដ៏សំខាន់ក្នុងខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល ដែលបានរួមចំណែកដ៏សំខាន់ក្នុងការតភ្ជាប់សកលនិងការអភិវឌ្ឍបែបច្នៃប្រឌិតថ្មី ។ សហគ្រាសដែលធ្វើអាជីវកម្មនៅប្រទេសចិនជាសាក្សីនៃការដែលប្រទេសចិនទទួលបានសមិទ្ធផលអភិវឌ្ឍ ន៍ ហើយមានជំនឿចិត្តយ៉ាងពេញលេញចំពោះសេដ្ឋកិច្ចចិន ព្រមទាំងមានសុទិដ្ឋិនិយមចំពោះទីផ្សារចិនដែលមានសក្តានុពលដ៏ធំធេង រីករាយពង្រីកការបណ្តាក់ទុននៅប្រទេសចិនថែមមួយកម្រិតទៀត ធ្វើការអភិវឌ្ឍនៅចិនឱ្យបានកាន់តែស៊ីជម្រៅ បង្កើនកិច្ចសហប្រតិបតិ្តការផ្នែកខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល ដើម្បីសម្រេចបាននូវការបើកទូលាយនិងឈ្នះ-ឈ្នះ ។ លោក Li Qiang បានថ្លែងទៀតថា ប្រទេសចិនជាផ្នែកគន្លឹះក្នុងចំណោមខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល ប្រទេសចិននឹងបន្តគាំពារភាពរលូននៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកលតាមរយៈប្រតិបតិ្តការជាក់ស្តែង ។ រំពឹងថា សហគ្រាសទាំងឡាយនឹងធ្វើជាអ្នកគាំពារយ៉ាងមុតមាំនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល បន្តគាំទ្រយ៉ាងរឹងមាំដល់ការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច ពួតដៃគ្នាបង្កើតខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកលដែលមានភាពរស់រវើក ភាពធន់និងមានប្រសិទ្ធភាពថែមមួយកម្រិតទៀត ដើម្បីធ្វើឱ្យសហគ្រាសសម្រេចបាននូវការអភិវឌ្ឍកាន់តែល្អ ក៏ដូចជារួមចំណែកក្នុងការជំរុញឱ្យបណ្តាប្រទេសនានាទទួលបានវិបុលភាពរួម ៕

អត្ថបទដោយ៖ WIN WIN News Media