យ៉ាងហោចណាស់មនុស្ស ៩ នាក់បានស្លាប់ និង ៣ នាក់ទៀតបានរងរបួស​ នៅលីបង់​ បន្ទាប់ពីរងការ​វាយប្រហារពី​អុីស្រាអែល

 អន្តរជាតិ
 ០៣ ធ្នូ ២០២៤
 102

យ៉ាងហោចណាស់មនុស្ស ៩ នាក់បានស្លាប់ និង ៣ នាក់ទៀតបានរងរបួស​ កាលពីថ្ងៃចន្ទម្សិលមិញនេះ​ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល​ ទៅលើទីក្រុងចំនួន ២​នៅភាគខាងត្បូងនៃប្រទេសលីបង់​ ក្នុងនោះមានទី​Talousa និងទីក្រុង Haris ខណៈដែលយោធាអ៊ីស្រាអែល​ បាននិយាយបន្ថែមថា ខ្លួនបានវាយប្រហារទៅលើគោលដៅរបស់ក្រុមហេសបូឡាជាច្រើនទៀតនៅទូទាំងប្រទេសលីបង់។

នៅព្រឹកថ្ងៃចន្ទម្សិលមិញនេះ អាជ្ញាធរក្រុមលីបង់​ បានរាយការណ៍ពីហេតុការដែលបានធ្វេីឱ្យមនុស្សស្លាប់ពីរនាក់បន្ថែមទៀត រួមទាំងសមាជិកសន្តិសុខរដ្ឋម្នាក់ផងដែរ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល​ ទៅលើផ្នែកផ្សេងទៀតនៃភាគខាងត្បូងប្រទេសលីបង់ ដែលនាំឱ្យចំនួនអ្នកស្លាប់ត្រឹមថ្ងៃចន្ទនេះ​ កើនឡើងដល់ ១១នាក់ ។

អត្ថបទដោយ៖ WIN WIN News Media