BREAKING NEWS: ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ប្រកាសច្បាប់អាជ្ញាសឹកជាបន្ទាន់
សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នៅថ្ងៃអង្គារ ទី០៣ ខែធ្នូនេះ បានប្រកាសច្បាប់អាជ្ញាសឹក នៅក្នុងសុន្ទរកថាមួយយប់រំលងអាធ្រាត្រ ដែលផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ជាតិ ដោយនិយាយថា ជំហានគឺចាំបាច់ដើម្បីការពារប្រទេសពី "កងកម្លាំងកុម្មុយនិស្ត" ចំពេលមានជម្លោះសភាជុំវិញបញ្ហាថវិកា។
លោក Yoon បាននិយាយថា "ដើម្បីការពារកូរ៉េខាងត្បូង ក្នុងសេរីភាពមួយចេញពីការគំរាមកំហែងដែលបង្កឡើងដោយកងកម្លាំងកុម្មុយនិស្តកូរ៉េខាងជើង និងដើម្បីលុបបំបាត់ធាតុប្រឆាំងនឹងរដ្ឋ លោកសូមប្រកាសច្បាប់អាជ្ញាសឹកជាបន្ទាន់" នេះជាអ្វីដែល លោកប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយបញ្ជាក់នៅថ្ងៃនេះ។
លោកប្រធានាធិបតីកូរ៉េខាងត្បូង ក៏មិនបានចេញច្បាប់លើកឡើងពីការគំរាមកំហែងជាក់លាក់ណាមួយពីកូរ៉េខាងជើង ស្តីពីប្រដាប់អាវុធនុយក្លេអែរនោះទេ ជំនួសមកវិញដោយផ្តោតលើគូប្រជែងនយោបាយក្នុងស្រុករបស់គាត់។
ប្រភព៖ CNAអត្ថបទដោយ៖ WIN WIN News Media