ប្រជាជនរាប់ពាន់នាក់​ នាំគ្នាប្រារព្ធ​ពិធី​អបអរសាទរ​ “សិទ្ធ​សេរីភាព​”​ នៅ​ក្នុងទីក្រុង​ដាម៉ាស ខណៈ​ក្រុម​ប្រឆាំង​ស៊ីរី​ប្រកាស​បញ្ចប់​ការ​គ្រប់​គ្រង​របស់​លោក al-Assad

 អន្តរជាតិ
 ០៨ ធ្នូ ២០២៤
 91

ប្រជាជនសុីរី​ ជាច្រេីន  បាននាំគ្នាប្រមូលផ្តុំជួបជុំគ្នាអបអរសាទរ​ ដែលបានកេីតនៅក្នុងរដ្ឋធានី Damascus របស់ប្រទេសស៊ីរី បន្ទាប់ពីក្រុមអ្នកប្រយុទ្ធប្រឆាំងបានប្រកាសតាមកញ្ចក់ទូរទស្សន៍រដ្ឋថា ការគ្រប់គ្រងរយៈពេល ២៤ ឆ្នាំរបស់ប្រធានាធិបតី Bashar al-Assad ត្រូវបានបញ្ចប់​ បន្ទាប់ពីមានសង្គ្រាមអស់រយ:ពេល ១៣ ឆ្នាំ។

(មនុស្ស​រាប់ពាន់នាក់ប្រមូល​ផ្តុំ​គ​្នា​ នៅ​ក្នុងទីក្រុងដ៏សំខាន់មួយ​ បន្ទាប់​ពី​ក្រុម​ប្រឆាំង​ដណ្តើម​យក​រដ្ឋធានី​ស៊ីរី។)

មនុស្ស​រាប់​ពាន់​នាក់​ជិះ​រថយន្ត​ និង​ដើរ​ដោយ​ថ្មើរ​ជើង​ បាន​មក​ជួប​ជុំ​គ្នា​នៅ​ទីលាន​សំខាន់​ក្នុង​ក្រុង Damascus នៅថ្ងៃ​អាទិត្យនេះ ដោយ​នាំគ្នាស្រែក​ថា «សេរីភាព»។

ប្រធាន​ក្រុម​ប្រឆាំង​ដ៏សំខាន់​របស់​ស៊ីរី​នៅ​បរទេស លោក Hadi al-Bahra បាន​ប្រកាស​ថា​រដ្ឋធានី​ឥឡូវ​នេះ​គ្មាន​លោក Bashar al-Assad បន្ទាប់​ពី​ការ​វាយលុក​របស់​ក្រុម​យុទ្ធជន​ ដែលធ្វេីឱ្យតំបន់នេះមានសេរីភាពឡេីងវិញ៕

អត្ថបទដោយ៖ WIN WIN News Media