សន្និសីទការងារសេដ្ឋកិច្ចមជ្ឈិមចិនបើកធ្វើនៅទីក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ព្រមនិងថ្លែងសុន្ទរកថាគន្លឹះ

 អន្តរជាតិ
 ១៤ ធ្នូ ២០២៤
 36
សន្និសីទការងារសេដ្ឋកិច្ចមជ្ឈិមចិនបានបើកធ្វើនៅទីក្រុងប៉េកាំងពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែធ្នូ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញចូលរួមកិច្ចប្រជុំ និងថ្លែងសុន្ទរកថាគន្លឹះ។ ថ្លែងក្នុងសុន្ទរកថាគន្លឹះ លោក Xi Jinping បានសង្ខេបការងារសេដ្ឋកិច្ចនៅឆ្នាំ ២០២៤ វិភាគស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ព្រមនិងចាត់ចែងការងារសេដ្ឋកិច្ចនៅឆ្នាំ ២០២៥។ អង្គប្រជុំបានកត់សម្គាល់ថា ដំណើរអភិវឌ្ឍន៍ក្នុងឆ្នាំនេះមិនធម្មតាទេ ដោយទទួលបានសមិទ្ធផលជាផ្លែផ្កា។ កិច្ចប្រជុំបានលើកឡើងថា ឆ្នាំ២០២៥ត្រូវតែរក្សាកំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាព រក្សាស្ថិរភាពជាទូទៅនៃឱកាសការងារនិងតម្លៃទំនិញ រក្សាសមតុល្យនៃការទូទាត់អន្តរជាតិ និងជំរុញកំណើនប្រាក់ចំណូលរបស់ប្រជាជននិងកំណើនសេដ្ឋកិច្ចស្របគ្នា។ កិច្ចប្រជុំបានកំណត់ថា ឆ្នាំ ២០២៥ ត្រូវតែបំពេញភារកិច្ចសំខាន់ៗដូចខាងក្រោមឱ្យបានល្អ៖ ទី១ ផ្តោតសំខាន់លើការបង្កើនការប្រើប្រាស់ បង្កើនប្រសិទ្ធភាពនៃការវិនិយោគ និងពង្រីកតម្រូវការក្នុងស្រុកដោយគ្រប់ជ្រុងជ្រោយ។ ទី ២ ត្រូវប្រើប្រាស់ការច្នៃប្រឌិតថ្មីខាងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាដើម្បីជំរុញការអភិវឌ្ឍនៃកម្លាំងផលិតកម្មគុណភាពថ្មី និងកសាងប្រព័ន្ធឧស្សាហកម្មទំនើប។ ទី៣ ត្រូវដើរតួនាទីដឹកនាំនៃកំណែទម្រង់ប្រព័ន្ធសេដ្ឋកិច្ច និងជំរុញការអនុវត្តវិធានការកំណែទម្រង់ជានិមិត្តសញ្ញាទទួលបានប្រសិទ្ធភាព។ ទី៤ គឺពង្រីកការបើកទូលាយជាមួយក្រៅប្រទេសក្នុងកម្រិតខ្ពស់ និងលំនឹងពាណិជ្ជកម្មជាមួយបរទេស និងការវិនិយោគពីបរទេស។ ទី៥ ទប់ស្កាត់និងដោះស្រាយហានិភ័យក្នុងវិស័យសំខាន់ៗប្រកបដោយប្រសិទ្ធភាព។ ទី៦ សម្របសម្រួលនិងជំរុញនគរូបនីយកម្មបែបថ្មី និងការស្តារការអភិវឌ្ឍនៃជនបទដោយគ្រប់ជ្រុងជ្រោយ និងជំរុញការអភិវឌ្ឍដោយរួមបញ្ចូលគ្នារវាងទីក្រុង និងជនបទ។ ទី៧ បង្កើនការអនុវត្តយុទ្ធសាស្ត្រក្នុងតំបន់ និងបង្កើនភាពរស់រវើកនៃការអភិវឌ្ឍក្នុងតំបន់។ ទី៨ សម្របសម្រួលដើម្បីជំរុញការកាត់បន្ថយកាបូន កាត់បន្ថយការបំពុល ពង្រីកភាពបៃតង និងពន្លឿនការផ្លាស់ប្តូរបៃតងដោយគ្រប់ជ្រុងជ្រោយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ទី៩ បង្កើនការធានានិងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន៕

អត្ថបទដោយ៖ WIN WIN News Media