ថ្ងៃទី ១៧ ខែធ្នូ ពិធីចាក់បញ្ចាំងជាលើកដំបូងន ភាពយន្តឯកសារ « សំឡេងរបស់លោកអ្នក
» ដែលបង្ហាញពីការអនុវត្តកំណែទម្រង់ការដោះស្រាយសំណូមពរនិងបណ្តឹងប្រជាពលដោយទាន់ពេលវេលារបស់ទីក្រុងប៉េកាំងបានធ្វើឡើងនៅទីក្រុងប៉េកាំង ដែលជាសកម្មភាពមួយនៃ វេទិកាស្តីពីកំណែទម្រង់ការដោះស្រាយសំណូមពរនិងបណ្តឹងរបស់ប្រជាពលរដ្ឋឱ្យទាន់ពេលវេលានៃទីក្រុងប៉េកាំងឆ្នាំ២០២៤។
លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានអញ្ជើញថ្លែងសុន្ទរកថាដោយលើកឡើងថា ភាពយន្តឯកសារ « សំឡេងរបស់លោកអ្នក
» ដែលផលិតយ៉ាងយកចិត្តទុកដាក់ដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានឈរលើចក្ខុវិស័យអន្តរជាតិ បង្ហាញដោយរបៀបសកលភាវូបនីយកម្ម
រៀបរាប់ពីរឿងរ៉ាវដ៏រស់រវើកទាក់ចិត្តនៃការអនុវត្តកំណែទម្រង់ដើម្បីដោះស្រាយសំណូមពរនិងបណ្តឹងប្រជាពលដោយទាន់ពេលវេលារបស់ទីក្រុងប៉េកាំង
ដែលបានរួមបញ្ចូលទាំងភាពស៊ីជម្រៅនៃទ្រឹស្តី ភាពកក់ក្តៅនៃមនោសញ្ចេតនា និងការខិតខំប្រឹងប្រែងនៃការធ្វើការងារទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់មហាជន។
ភាពយន្តឯកសារ « សំឡេងរបស់លោកអ្នក
» ផ្តោតលើបញ្ហាលក្ខណៈទូទៅនៃការគ្រប់គ្រងទីក្រុងដែលមានទ្រង់ទ្រាយធំថ្នាក់ពិភពលោក រៀបរាប់ពីរឿងរ៉ាវទាំង៧ដែលចាប់ផ្តើមពីពេលដែលខ្សែទូរស័ព្ទទាន់ហេតុការណ៍លេខ
12345 នៃក្រុងប៉េកាំងឆ្លើយតបនឹងបញ្ហារបស់អ្នកក្រុង
តាមរយៈរូបភាពពិតៗ តួអង្គពិតៗ
និងពិសោធន៍ពិតៗ បង្ហាញពីការលុះលាស់រីចម្រើនរបស់អ្នកទទួលទូរស័ព្ទ
បញ្ហាពិបាកក្នុងការចតឡាន យន្តការឱ្យពន្ទុករបស់អ្នកក្រុង ជាដើម៕