អាជ្ញាធរុស្សី ឃាត់ខ្លួនជនសង្ស័យមួយចំនួន ពីបទឃាតកម្មលើឧត្តមសេនីយ៍ Igor Kirillov

 អន្តរជាតិ
 5 ថ្ងៃមុន
 41
អាជ្ញាធរ រុស្ស៊ី បានចាប់ខ្លួនជនសង្ស័យម្នាក់ ជុំវិញការសម្លាប់ ឧត្តមសេនីយកំពូលម្នាក់ និងជំនួយការរបស់គាត់ ក្នុងការបំផ្ទុះគ្រាប់បែកនៅក្នុងទីក្រុងម៉ូស្គូ។ គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី បាននិយាយបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធនេះថា ជនជាតិអ៊ូសបេគីស្ថានម្នាក់ ត្រូវបានចាប់ខ្លួនដោយសង្ស័យថាបានប្រព្រឹត្តការវាយប្រហារដែលបានសម្លាប់ឧត្តមសេនីយ៍ឯក Igor Kirillov និងជំនួយការរបស់គាត់ Ilya Polikarpov កាលពីព្រឹកថ្ងៃអង្គារ ម្សិលមិញនេះ។ គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី បានបញ្ជាក់បន្ថែមថា ជនសង្ស័យមានអាយុ ២៩ឆ្នាំ គាត់ត្រូវបាន "ជ្រើសរើសដោយកងកម្លាំងពិសេសរបស់ប្រទេសអ៊ុយក្រែន" ។ លោក Kirillov មានវ័យ ៥៤ឆ្នាំ ធ្លាប់ជាប្រធានកងការពារអាវុធនុយក្លេអ៊ែរ ជីវសាស្ត្រ និងគីមីរបស់ប្រទេសរុស្ស៊ីតាំងពីឆ្នាំ ២០២៧ ។ គាត់ត្រូវបានសម្លាប់នៅខាងក្រៅអគារផ្ទះល្វែងមួយកន្លែង នៅពេលដែលគ្រាប់បែកដែលបានលាក់នៅក្នុងម៉ូតូអគ្គិសនីមួយគ្រឿង៕ ប្រភព៖​ Al Jazeera

អត្ថបទដោយ៖ WIN WIN News Media