មនុស្ស៥នាក់បានស្លា.ប់ និងជាង២០០នាក់បានរងរបួស បន្ទាប់ពីរថយន្តម៉ាក SUV បានបុករះចូលក្នុងផ្សារដែលប្រារព្ធពិធីបុណ្យណូអែលដែលមានមនុស្សច្រើននៅក្រុង Magdeburg ប្រទេសអាល្លឺម៉ង់
ប្រទេសអាឡឺម៉ង់៖ អធិការបតីអាល្លឺម៉ង់ Olaf Scholz នៅថ្ងៃសៅរ៍ (២១ ធ្នូ) បានទៅមើលទីតាំងនៃកន្លែងកេីតហេតុ ដែលបានបង្កឡេីងដោយរថយន្តបុករះ បានធ្វេីឱ្យមនុស្សស្លាប់នៅលើទីផ្សារមួយកន្លែង ក្នុងពិធីបុណ្យណូអែលដែលបានបង្កឱ្យមានការការភ្ញាក់ផ្អើលដល់អ្នកចូលរួមក្នុងពិធីនេះ ក្នុងមនុស្សជាច្រេីនបានចូលរួមគោរពឧទ្ទិសដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ដែលបានស្លាប់ដោយសារហេតុការបុករះខាងលេីនេះ។
ប៉ូលីសបានចាប់ខ្លួនវេជ្ជបណ្ឌិតផ្នែកវិកលចរិតជនជាតិអារ៉ាប៊ីសាអូឌីតអាយុ ៥០ ឆ្នាំនៅកន្លែងកើតហេតុដែលបានបង្កឱ្យមានមនុស្ស ៥ នាក់បានស្លាប់និងជាង ២០០ នាក់បានរងរបួសនៅពេលដែលរថយន្តម៉ាក SUV មួយគ្រឿងបានបើកឆ្លងកាត់ហ្វូងមនុស្សដែលមានពិធីបុណ្យណូអែលកាលពីយប់ថ្ងៃសុក្រម្សិលមិញនេះ។
លោក Scholz លោកបានស្លៀកពាក់ខ្មៅ ដោយនាំក្រុមការងារចូលរួមក្នុងពិធីកាន់ទុក្ខ ក្នុងនោះអ្នកនយោបាយជាតិ និងតំបន់ និងព័ត៌មានកំពុងបន្តស្វែងរកលម្អិតអំពីសុវត្ថិភាពនៅក្នុងទីក្រុង Magdeburg ភាគខាងកើត ជាកន្លែងដែលពួកគេបានដាក់ផ្កានៅខាងក្រៅព្រះវិហារធំ ក្រោយមានហេតុការណ៍នេះកេីតឡេីង។
ប្រភព៖ CNAអត្ថបទដោយ៖ WIN WIN News Media