“ម៉ាកាវគឺជាគុជនៃមាតុភូមិ ហើយខ្ញុំតែងតែគិតគូរអំពីការអភិវឌ្ឍន៍និងសុខុមាលភាពរបស់ប្រជាពលរដ្ឋម៉ាកាវទាំងអស់។”នៅរសៀលថ្ងៃទី១៨ ខែធ្នូ សុន្ទរកថាដ៏ស្និទ្ធស្នាលរបស់លោក Xi Jinpingប្រធានរដ្ឋចិនពេលមកដល់តំបន់ម៉ាកាវ បានធ្វើឱ្យបងប្អូនជនរួមជាតិម៉ាកាវមានភាពកក់ក្តៅនិងធ្វើឱ្យសង្គមម៉ាកាវកាន់តែរំភើប និងពោរពេញដោយជំនឿចិត្តលើការអភិវឌ្ឍន៍នាពេលអនាគត។
ថ្ងៃដដែល លោកXi Jinpingបានធ្វើដំណើរទៅកាន់តំបន់ម៉ាកាវ ដើម្បីអញ្ជើញចូលរួមមហាសន្និបាតអបអរសាទរខួប២៥ឆ្នាំនៃការដែលម៉ាកាវវិលត្រឡប់ចូលមាតុប្រទេសចិនវិញនិងជាពិធីចូលកាន់តំណែងរបស់រដ្ឋាបាលអាណត្តិទី៦នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ ព្រមទាំងចុះត្រួតពិនិត្យការងារនៅតំបន់រដ្ឋបាលពិសេសម៉ាកាវ។
នៅអាកាសយានដ្ឋានអន្តរជាតិម៉ាកាវ ក្រុមប៉ូលិសម៉ាកាវបានប្រគុំបទភ្លេងស្វាគមន៍យ៉ាងកក់ក្តៅ ហើយការសម្ដែងលោតម៉ុងសាយប្រកបដោយបរិយាកាសសប្បាយរីករាយ។យុវជនម៉ាកាវនិងតំណាងមកពីគ្រប់មជ្ឈដ្ឋានរាប់រយនាក់បានគ្រវីទង់ជាតិ ទង់តំបន់នៃតំបន់រដ្ឋបាលពិសេសនិងផ្កា ដើម្បីសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ។
"ខ្ញុំពិតជារំភើបណាស់ដែលបានជួបលោកXi Jinpingដោយផ្ទាល់ម្តងទៀត!កញ្ញាJiang Lipingជាសិស្សវិទ្យាល័យថ្នាក់ទី១០នៃសាលាJiaoyeម៉ាកាវក្នុងហ្វូងមនុស្សដែលមកទទួលស្វាគមន៍បាននិយាយដោយក្តីរំភើបថា “កាលពី៥ឆ្នាំមុន ពេលខ្ញុំនៅជាសិស្សសាលាបឋមសិក្សា ខ្ញុំមានកិត្តិយសចូលរួមទទួលការអញ្ជើញមកដល់របស់លោកXi Jinping បើបៀបធៀបនឹងពេលនោះ ឥឡូវខ្ញុំបានយល់ដឹងកាន់តែស៊ីជម្រៅអំពីពាក្យសម្ដីដ៏រួសរាយរាក់ទាក់របស់លោកXi Jinping ខ្ញុំនិងមិត្តរួមថ្នាក់ពិតជារំជួលចិត្តខ្លាំងណាស់ដែលលោកបានយកចិត្តទុកដាក់ចំពោះម៉ាកាវ។
ប៉ុន្មានថ្ងៃកន្លងទៅនេះ ម៉ាកាវពោរពេញដោយបរិយាកាសសប្បាយរីករាយ ហើយតំបន់ទាំងមូលបានអបអរសាទរខួប២៥ឆ្នាំនៃការដែលម៉ាកាវវិលត្រឡប់ចូលមាតុភូមិវិញ។
លោកXi Jinpingបានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យដែលត្រូវបានទទួលស្គាល់ជាសកលនៃការអនុវត្ត “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ”ប្រកបដោយលក្ខណៈពិសេសម៉ាកាវក្នុងរយៈពេល២៥ឆ្នាំកន្លងមក ហើយសង្កត់ធ្ងន់ថា ម៉ាកាវគឺជាគុជរបស់មាតុភូមិ។នេះបានធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវមានកម្លាំងចិត្តនិងរំភើបចិត្ត ហើយពួកគេបានយល់បន្ថែមទៀតថា “មាតុភូមិល្អ ម៉ាកាវក៏នឹងកាន់តែល្អប្រសើរ”។លោកLiuZhiyiប្រធានសមាគមសេដ្ឋកិច្ចម៉ាកាវបានលើកឡើងថា ការអភិវឌ្ឍន៍និងវឌ្ឍនភាពរបស់ប្រទេសចិនគឺជាខ្នងបង្អែកដ៏ធំបំផុតសម្រាប់វិបុលភាពនិងស្ថិរភាពរបស់ម៉ាកាវ ការលើកទឹកចិត្តយ៉ាងខ្ជាប់ខ្ជួនរបស់លោកXi Jinpingបានបញ្ចូលកម្លាំងចលករយ៉ាងខ្លាំងក្លាទៅកាន់គ្រប់មជ្ឈដ្ឋាននៅម៉ាកាវ។
“៥ឆ្នាំកន្លងទៅនេះ រចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ម៉ាកាវកាន់តែមានភាពចម្រុះនិងស្ថិរភាព ហើយកាន់តែសកម្មក្នុងការរួមបញ្ចូលទៅក្នុងការអភិវឌ្ឍរួមរបស់ប្រទេសជាតិ ហើយសក្តានុពលនៃកំណើនត្រូវបានរំលេចចេញបន្ថែមទៀត"។លោកYe Guipingសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យទីក្រុងម៉ាកាវបានមានប្រសាសន៍ថា ដំណើរចុះត្រួតពិនិ្យរបស់លោកXi Jinpingនឹងតម្រង់នូវទិសដៅបន្ថែមទៀតសម្រាប់ការអភិវឌ្ឍនាពេលអនាគតរបស់ម៉ាកាវ។"