ប្រទេសចិន​ អំពាវនាវឱ្យមានទស្សនវិស័យថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគីជាមួយស៊ែប៊ី​ និងចិន

 អន្តរជាតិ
 2 ថ្ងៃមុន
 31

ចិន៖​ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយកាលពីថ្ងៃសុក្រម្សិលមិញថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយប្រទេសស៊ែប៊ី ដើម្បីបង្កើតទស្សនវិស័យថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី​ រវាង​ប្រទេសទាំងពីរ។

លោក Wang ជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បាននិយាយថា ទំនាក់ទំនងចិន-ស៊ែប៊ី គឺស្ថិតនៅជួរមុខនៃសម័យកាល និងអនុលោមតាមទិសដៅត្រឹមត្រូវនៃប្រវត្តិសាស្ត្រ។

លោក Wang បាននិយាយថា ប្រទេសចិនកំពុងកែលម្អឥតឈប់ឈរនូវការបើកចំហកម្រិតខ្ពស់របស់ខ្លួន ដែលនឹងមិនត្រឹមតែផ្តល់នូវកម្លាំងរុញច្រានសម្រាប់ការអភិវឌ្ឍន៍របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសសហប្រតិបត្តិការថ្មីសម្រាប់ប្រទេសជុំវិញពិភពលោក រួមទាំងប្រទេសស៊ែប៊ីផងដែរ។

ប្រភព​៖​ CGTN

អត្ថបទដោយ៖ WIN WIN News Media