ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចុះពិនិត្យទីតាំងរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា»ដោយផ្ទាល់

 សង្គម
 1 ថ្ងៃមុន
 31
ភ្នំពេញ: ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចុះពិនិត្យទីតាំងរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» ដោយផ្ទាល់ នៅមុខព្រះបរមរាជវាំង នាល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ ខណ:ក្រុមយុវជនស្ម័គ្រចិត្តនៃព្រឹត្តិការណ៍សាទរកម្ពុជា កំពុងសមសម្តែងការបង្ហូតទង់ជាតិនៅមុខព្រះបរមរាជវាំង ដេីម្បីឆ្ពោះទៅកាន់ការសម្តែងនៅក្នុងព្រឹត្តិការសាទរកម្ពុជាដែលប្រព្រឹត្តិទៅនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ។ សហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ការហាត់សមសម្តែងការបង្ហូតទង់ជាតិ នៅក្នុងព្រឹត្តិការណ៍ "សាទរកម្ពុជា" នេះគឺ លើសពីការមើលឃើញទង់ជាតិ លើសពីការស្តាប់លឺភ្លេងជាតិ និងលើសពីការក្រោកឈរគោរពទង់ជាតិ តែជាការផ្សារភ្ជាប់មនោសញ្ចេតនាទៅកាន់ទង់ជាតិកម្ពុជា ដោយការរួបរួមសាមគ្គី ឯកភាពទៅជាកម្លាំងជាតិតែមួយក្រោមទង់នៃប្រជាជាតិទង់នៃព្រះរាជាណាចក្រកម្ពុជា៕  

អត្ថបទដោយ៖ WIN WIN News Media