កញ្ញា សុខ ពិសី តារាចម្រៀង ចូលរួមបរិច្ចាគថវិកា ២ពាន់ដុល្លារ ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»
មុននេះបន្តិច កញ្ញា សុខ ពិសី តារាចម្រៀងដ៏មានប្រជាប្រិយភាព និងជាអគ្គនាយិកា ធីឡាយកម្ពុជា ចូលរួមបរិច្ចាគថវិកា ២ពាន់ដុល្លារ ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។
បន្ថែមពីនេះ កញ្ញា សុខ ពិសី សូមបងប្អូនប្រជាពលរដ្ឋខ្មែរក្នុងនិងក្រៅប្រទេសចូលរួមអោយបានច្រើនកុះករ ដើម្បីជាស្មារតីជាតិខ្មែរក្នុងការចូលរួមពង្រឹងនិងអភិវឌ្ឍតំបន់ព្រំដែនរបស់កម្ពុជា៕
អត្ថបទដោយ៖ WIN WIN News Media