តារា​ចម្រៀង​ថៃ​ម្នាក់​ បាម​ស្លាប់​ក្រោយ​ម៉ាស្សា​បានចំនួន​៣​ដង​ នៅខេត្ត Udon Thani ប្រទេស​ថៃ

 កម្សាន្ត
 ០៩ ធ្នូ ២០២៤
 68

ថៃ៖​ តារា​ចម្រៀង​ម្នាក់​បាន​ស្លាប់​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ បន្ទាប់​ពី​ទទួល​បាន​ការ​ម៉ាស្សា​បានចំនួន ៣ ដង ដែល​ក្នុង​នោះ​មនុស្សពីរ​នាក់​ ជាប់​ពាក់ព័ន្ធ​នឹង​ការ​ម៉ាស្សា​ក​ពី​ហាង​ថៃ​មួយ​ក្នុង​ខេត្ត Udon Thani ភាគ​ឦសានប្រទេសថៃ​។

កញ្ញា​ Chayada Prao-hom ក្រុម Guitar Record ត្រូវបានគេប្រកាសថាបានស្លាប់​ ដោយសារការឆ្លងមេរោគឈាម និងហើមខួរក្បាលនៅម៉ោងប្រហែល ៦ព្រឹក​ នៅមន្ទីរពេទ្យ ICU ក្នុងខេត្ត​ Udon Thani ។   

មិត្តប្រុសរបស់ Chayada  (ឆៃយ៉ាដា)​ ដែលលោក​ រក្សា បាននិយាយថា បន្ទាប់ពីការសម្តែងកាលពីថ្ងៃទី 5៥​ខែតុលា កញ្ញា​ Chayada (ឆាយ៉ាដា​)​ បានប្រាប់គាត់ថានាងឈឺខ្នង ហើយបានសុំឱ្យគាត់នាំនាងទៅហាងម៉ាស្សាថៃ​ នៅខេត្ត​ Udon Thani​ មិនដឹងពី​មូលហេតុ​អ្វី​បានកេីតឡេីង​នៅរឿងបែបនេះ ៕

ប្រភព៖​ Bangkok Post

អត្ថបទដោយ៖ WIN WIN News Media