ស្រីស្អាត ដួង ម៉ានិច ប្រកាសមិនធ្វើរឿងមួយ សម្រាប់ទទួលភ្ញៀវក្នុងថ្ងៃមង្គលការឡើយ
រាជធានីភ្នំពេញ ៖ តារាសម្តែងនាង ដួង ម៉ានិច បានប្រកាសថា នាងនឹងមិនដាក់ស្រា សម្រាប់ទទួលភ្ញៀវនៅក្នុងពិធីមង្គលការរបស់នាងនោះឡើយ ហើយនាងនឹងប្រកាសប្រាប់ និងសុំទោសដល់ភ្ញៀវទុកជាមុនអំពីរឿងមួយនេះ ។
នៅក្នុងបទសម្ភាសន៍មួយជាមួយលោក អ៊ឹម ជីវ៉ា តារាសម្តែងដែលចូលចិត្តសម្ញែងភាពសិចស៊ីនាង ដួង ម៉ានិច បានលើកឡើងថា «ពិធីមង្គលការរបស់នាងនឹងរៀបចំធ្វើឡើងនាអំឡុងខែមេសា ឬដើមខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ។ ហើយដោយសារ នាងមានពេលវេលាខ្លីសម្រាប់រៀបចំពិធីមង្គលការនេះ ខណៈពេលដែលពិធីមង្គលការរបស់នាង គឺធ្វើជារបៀបអឺរ៉ុប» ។
នាងបញ្ជាក់ថា «ដ្បិតតែពិធីមង្គលការរបស់នាងរៀបចំបែបអឺរ៉ុបក៏ពិតមែន ប៉ុន្តែនាងក៏មិនរំលងប្រពៃណីខ្មែរដែរ ដោយនៅក្នុងពិធីនេះ ក៏មានការរៀបចំជារបៀបខ្មែរខ្លះផងដែរ ជាពិសេសនោះ ការរៀបចំលាងបាតជើងឪពុកម្តាយ»។
ស្រីស្អាត ដួង ម៉ានិច បន្ថែមថា «សម្រាប់ពិធីមង្គលការរបស់នាង គឺនាង និងអនាគតស្វាមី សម្រេចចិត្តមិនដាក់ស្រា សម្រាប់ទទួលភ្ញៀវដែលចូលរួមនោះឡើយ ដោយសារនាងគិតថា ការទទួលទានស្រា គឺបាប ហើយណាមួយចៀសវាងការនាំឱ្យមានបញ្ហានានានៅតាមដងផ្លូវ ពេលធ្វើដំណើរផងដែរ» ។
អត្ថបទដោយ៖ WIN WIN News Media