តារាចម្រៀងកូរ៉េ Taeil ត្រូងក្រុមហ៊ុនផលិតកម្ម SM ប្រកាសដកចេញពីក្រុមចម្រៀង NCT ពាក់ព័ន្ធលើសំណុំរឿងផ្លូវភេទ
ទាក់ទងនឹងរឿងក្តីផ្លូវភេទរបស់សមាជិក NCT Taeil ត្រូវបាន Police ទីក្រុង Seoul ប្រាប់ថា : Taeil ត្រូវបាននារីជនរងគ្រោះដាក់ពាក្យបណ្តឹងប្តឹងពីបទផ្លូវភេទ តាំងពីខែមិថុនាមកម្ល៉េះ ។ ចំណែក ប៉ូលីសទេីបតែបានហៅ Taeil មកសួរចម្លេីយនៅថ្ងៃម្សិលមិញនេះឯង។
ចំណែកផលិតកម្ម SM បាននិយាយថាពួកទើបតែដឹងរឿងនេះ កំឡុងពាក់កណ្តាលខែសីហា ទើបពួកគេបាននិយាយជាមួយ Taeil ក្នុងការដកចេញពីក្រុម NCT។
ភ្លាមៗនោះ ផលិតកម្ម SM Entertainment ប្រកាសថា Taeil នឹងត្រូវដកចេញពីក្រុម NCT ដោយសារតែ Taeil ត្រូវជាប់ពាក់ព័ន្ធនឹងក្តីល្មើសផ្លូវភេទ ស្របពេលនេះប៉ូលីសកំពុងតែ កំពុងបើកការសាកសួរលើសំនុំរឿងនេះទាំងស្រុង ហើយផលិតកម្ម SM បានសុំទោសអ្នកគាំទ្រចំពោះកំហុសរបស់សិល្បៈកររបស់ខ្លួន។
អត្ថបទដោយ៖ WIN WIN News Media