G-Devith និង  ទេព បូព្រឹក លេចមុខក្នុងកម្មវិធី New York Fashion Week របស់ Tommy Hilfiger នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

 កម្សាន្ត
 ០៩ កញ្ញា ២០២៤
 84

ទស្សនិកជនដែលគាំទ្រកំពូលតារាចម្រៀងរ៉េបកម្ពុជា លោក G-Devith  និងភរិយា អ្នកនាង ទេព បូព្រឹក មានការភ្ញាក់ផ្អើលពេលបានឃើញកំពូលដួងចិត្តរបស់ខ្លួនលេចមុខក្នុងកម្មវិធី New York Fashion Week របស់ Tommy Hilfiger ជាមួយកំពូលតារាចម្រៀង K-pop Jisoo ពីក្រុមតារាចម្រៀងនារីកូរ៉េ Blackpink នៅលើសាឡាង staten island ferry តែមួយរួមគ្នានៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ។

គួរបញ្ជាក់ថា នេះជាលើកទី ២ ដែលតារាចម្រៀងរ៉េ លោក G-Devith និងអ្នកនាង ទេព បូព្រឹក្ស ត្រូវបានអញ្ចើញចូលរួមដោយផ្ទាល់ពី Tommy Hilfiger សម្រាប់កម្មវិធី Fashion Week នៅទីក្រុង នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

អត្ថបទដោយ៖ WIN WIN News Media