ចាំ​ទេ​! លី អ៊ី​វ៉ា​ធី​ណា ទម្លាយ​អតីតកាល​កន្លែង​ច្រៀង​១​ថ្ងៃ​រកបាន​ត្រឹម​៣​ដុល្លារ

 កម្សាន្ត
 ០៤ កុម្ភៈ ២០២៤
 189

រាជធានី​ភ្នំពេញ ៖ មិន​ណ​យ​ដែរ ដើមឆ្នាំ​២០០០ កញ្ញា លី អ៊ី​វ៉ា​ធី​ណា លេងខ្លួន​មួយ​ទំហឹង ខោ​ខូ​វ​ប៊​យ អាវយឺត សំពត់​ខើច គឺថា លេងខ្លួន​អស់ទាស់​តែ​ម្ដង ដោយ​តារាចម្រៀង​កូនកាត់​ចិន សំឡេង​ផ្អែម​រូប​នេះ បងប្អូន​អ្នកគាំទ្រ​អាច​នឹង​ស្គាល់ ហើយ​កាលពី​ពេល​ថ្មី​ៗ​នេះ កញ្ញា ក៏​បាន​ទម្លាយ​អតីតកាល​របស់​ខ្លួន​ច្រៀង​មួយ​ថ្ងៃ​រកបាន​ត្រឹម​៣​ដុល្លារ​ប៉ុណ្ណោះ ជា​ភាសា​ខ្មែរ និង​ចិន ហើយ​ក៏​ជា​ពេល​មួយ​ដែល​កញ្ញា​បាន​ត្រៀម​ចូល​សិល្បៈ​ផង​ដែរ​។

តាម​រយៈ​សំ​ណេ​រ​ដែល​កញ្ញា​បាន​បង្ហោះ ក៏​ដូច​ជា​ភ្ជាប់​ជាមួយ​រូបថត នេះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា « កន្លែង​នេះ​ហើយ​… ជា​កន្លែង​ដែល ចេ​ចេ ចាប់ផ្តើម​ច្រៀង​ដំបូង​គេ​… មួយ​ថ្ងៃ​បាន​តែ​៣​ដុល្លារ​ទេ​… ច្រៀង​ខ្មែរ និង​ចិន​…»​។

ជា​ការ​ពិត​ណាស់ អនុស្សាវរីយ៍​ពេល​នោះ អាច​ថា គឺជា​ការ​ចង​ចាំ​ដ៏​ល្អ​ចំពោះ​តារា​ស្រី​រូប​នេះ ដែល​ខ្លួន​មាន​ភាព​ក្លាហាន ហ៊ាន​កាន់​ក្បាល​មេក្រូ​ច្រៀង សំខាន់​សម្លៀក​បំពាក់​ពេល​នោះ​ស្រស់​ឆើតឆាយ​មិនធម្មតា ទោះ​ច្រៀង​មួយ​ថ្ងៃ​បាន​៣​ដុល្លារ​ក៏​ដោយ​។

តើ​បងប្អូន​ស្គាល់​ទេ​ថា កន្លែង​ណា​ដែល​ល្បី​ជាងគេ​កាលពី​ជំនាន់​ឆ្នាំ​២០០០​នោះ? ដោយ​រូបភាព​ប៉ុន្មាន​សន្លឹក កញ្ញា លី អ៊ី​វ៉ា​ធី​ណា បាន​បង្ហើប​ឱ្យ​ដឹង​ថា ខ្ទង់​ឆ្នាំ​២០០២ ដែល​កញ្ញា​នៅ​ក្មេងខ្ចី​តែ​ម្ដង​។

តាម​រយៈ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព កញ្ញា លី អ៊ី​វ៉ា​ធី​ណា ដែល​ជា​តារាចម្រៀង​កូនកាត់​ចិន បាន​ប្រាប់​ឱ្យ​ដឹង​ថា «​កន្លែង​ដែល​កញ្ញា​បាន​ច្រៀង​នោះ គឺ​នៅ​មជ្ឈមណ្ឌល «​ផាក​វេ​» ដោយ​កាលនោះ ខ្ទង់​ឆ្នាំ​២០០២​។ ហើយ​កញ្ញា​ក៏​មានការ​កោតសរសើរ​ពី​ម្ចាស់​ហាង​ផង​ដែរ​ថា ពូកែ​ច្រៀង ដោយ​អាច​ច្រៀង​ជា​ភាសា​ខ្មែរ និង​ចិន ហើយ​ថែម​ទាំង​ពូកែ​រាំ​ថែម​ទៀត​ផង ដោយ​កាលនោះ ម្តាយ​កញ្ញា​គឺជា​អ្នកលក់​ផ្កា​នៅ​ម្តុំ​ផាក​វេ ដែល​កញ្ញា​ច្រៀង​នោះ​តែ​ម្ដង​»​។

កញ្ញា លី អ៊ី​វ៉ា​ធី​ណា បាន​បន្ត​ថា «​លុះ​ក្រោយមក ឆ្នាំ​២០០៣ កញ្ញា​ក៏​បាន​ចូល​ច្រៀង​ឱ្យ​ផលិតកម្ម «​រស្មី​ស្ទឹង​ស​ង្ហែ​» ជាមួយ​តារាចម្រៀង​ប្រុស​ស្រី​ល្បី​ជា​ច្រើន​ដួង​»​។

នៅ​ពេល​មានការ​ចោទ​ជា​សំណួរ​ថា តើ​កញ្ញា​អាច​នឹង​បោះបង់​សិល្បៈ​ឬទេ? ព្រោះ​បច្ចុប្បន្ន ឃើញ​ដូច​ជា​មមាញឹក​ជាមួយ​ការ​រកស៊ី​ថ្មី?

កញ្ញា លី អ៊ី​វ៉ា​ធី​ណា បាន​និយាយ​ថា «​មិន​បោះបង់​សិល្បៈ​នោះ​ឡើយ ពោល​គឺ​ឱ្យ​តែ​មានការ​អញ្ជើញ​កញ្ញា​ឱ្យ​ច្រៀង កញ្ញា​នឹង​ទៅ ទោះបី​ជានា​ពេល​បច្ចុប្បន្ន​នេះ កញ្ញា​មមាញឹក​ជាមួយ​ការ​បើកហាង​ក៏​ដោយ​»​។

លើស​ពី​នេះ កញ្ញា លី អ៊ី​វ៉ា​ធី​ណា បន្ថែម​ថា «​កញ្ញា​នា​ពេល​បច្ចុប្បន្ន ក៏​បាន​ច្រៀង​ឡើង​វិញ​បទ​ចាស់​ៗ​របស់​កញ្ញា​ផ្ទាល់ ក៏​ដូច​ជា​ចម្រៀង​ជា​ភាសា​ចិន​មួយ ដែល​កាន់តែ​ខិត​ជិត​មក​ដល់​នេះ​ផង​ដែរ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា រាល់​រូបភាព​ទាំង​អស់នេះ បងប្អូន​មហាជន​អាច​នឹង​មាន​អនុ​ស្សវ​រី​យ៍​ច្រើន ជាមួយ​បទ​ចម្រៀង​របស់​តារា​ស្រី​ស្រស់​កូនកាត់​ចិន​រូប​នេះ បើ​ទោះបីជា​មមាញឹក​យ៉ាងណា​ក៏​ដោយ ក៏​កញ្ញា​នៅ​តែ​វត្តមាន​ជាមួយ​សិល្បៈ​ជា​និច្ច​ជា​កាល​ផង​ដែរ​៕

អត្ថបទដោយ៖ WIN WIN News Media