ស្រី​ស្អាត លក្ខណ៍ មុនី​អា​នី​តា បង្ហាញ​ភាព​ជោគ​ជ័យ​២ ក្រោយ​បញ្ចប់​ការ​ប្រកួត Miss Global 2023

 កម្សាន្ត
 ០៤ កុម្ភៈ ២០២៤
 186

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​មិន​ទទួល​បាន​ជ័យជម្នះ នៅ​ក្នុង​ការ​គ្រង​មកុដ «Miss Global 2023» ក៏​ដោយ ប៉ុន្តែ «Miss Global Cambodia» នាង លក្ខណ៍ មុនី​អា​នី​តា បាន​បង្ហាញ​មោទនភាព​ចំពោះ​ខ្លួនឯង ចំពោះ​ការ​សម្រេច​បាន​ភាព​ជោគជ័យ​ចំនួន​២ សម្រាប់​ប្រទេស​កម្ពុជា នៅ​ក្នុង​ការ​ចូលរួម​ប្រកួត​នៅ​លើ​ឆាក​ជា​លក្ខណៈ​អន្តរជាតិ​នា​ពេល​នេះ ។

រឿង​ចំនួន​២ ដែល​នាង​បាន​ធ្វើ​សម្រាប់​ប្រជាជាតិ​កម្ពុជា​នោះ គឺ​ទី​១- នាង​បាន​ឱកាស​តំណាង​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា ដ៏​អស្ចារ្យ​មួយ​នេះ និង​ជោគជ័យ​ដ៏​ធំ​ទី​២- នោះ គឺ​នាង​បាន​នាំ​យក Top 13 មក​ជូន​ប្រជាជាតិ​កម្ពុជា​។

ស្រី​ស្អាត លក្ខណ៍ មុនី​អា​នី​តា បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ថា «​សម្រាប់​ប្រជាជាតិ​កម្ពុជា​នៃ​ខ្ញុំ នេះ ខ្ញុំ​បាន​ខិតខំ​អស់ពី​សមត្ថភាព​ហើយ ជោគជ័យ​ទី​១ របស់​រូប​នាង​ខ្ញុំ គឺ​បាន​តំណាង​ឱ្យ​ព្រះរាជា​ណាចក្រ​កម្ពុជា​ដ៏​អស្ចារ្យ​មួយ​នេះ ហើយ​ជោគជ័យ​ដ៏​ធំ​ទី​២ របស់​រូប​នាង​ខ្ញុំ គឺ​បាន​នាំ​យក Top 13 មក​ជូន​ប្រជាជាតិ​កម្ពុជា​របស់ខ្ញុំ​វិញ​»​។

នាង​បញ្ជាក់​ថា «​ឈរ​តំណាង​ឱ្យ​ប្រទេស​កម្ពុជា ជាមួយនឹង​បណ្ដា​ប្រទេស​អន្តរជាតិ​ផ្សេង​ទៀត ៨០​ប្រទេស ជោគជ័យ​មួយ​នេះ គឺ​ពិតជា​ធំធេង​ណាស់​សម្រាប់​រូប​នាង​ខ្ញុំ និង​សម្រាប់​អ្នកគាំទ្រ​ទាំងអស់​គ្នា​នៃ​ខ្ញុំ ។ នាង​ខ្ញុំ សូម​អរគុណ​ដល់​លោកពូ In Sophin ដែល​បាន​ផ្ដល់​ឱកាស​ដ៏​ធំធេង​មួយ​នេះ សម្រាប់​​រូប​នាង​ខ្ញុំ នឹង​អាច​ទទួល​ស្វាគមន៍​កម្មវិធី​លំដាប់​អន្តរជាតិ​មួយ​នេះ ជា​ម្ចាស់ផ្ទះ​ដ៏​អស្ចារ្យ​សម្រាប់​ឆ្នាំ​២០២៣/២០៣៤ នេះ អរគុណ​ដល់​ក្រុមការងារ​គ្រប់​ជាន់ថ្នាក់​ទាំងអស់ សម្រាប់​ការ​យកចិត្តទុកដាក់​មក​លើ​នាង​ខ្ញុំ នឹង​បេក្ខភាព​យើង​ទាំងអស់ ដោយ​អស់ពី​ចិត្ត​»​។

អត្ថបទដោយ៖ WIN WIN News Media