ការស្ទង់មតិរបស់បណ្តាញ CGTN ៖ ប្រទេសចិនជិតសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ជាតិប្រចាំឆ្នាំ អ្នកប្រើប្រាស់អ៊ីនធឺណែតដែលផ្តល់បទសម្ភាសន៍នៅជុំវិញពិភពលោកមានសុទិដ្ឋិនិយមចំពោះអនាគតនៃសេដ្ឋកិច្ចចិន

 សេដ្ឋកិច្ច
 ១៤ ធ្នូ ២០២៤
 37
"គោលដៅនិងភារកិច្ចសំខាន់ៗនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមចិនពេញមួយឆ្នាំជិតនឹងសម្រេចដោយជោគជ័យ" ដែលជាព័ត៌មានចេញផ្សាយពីសន្និសីទសេដ្ឋកិច្ចប្រចាំឆ្នាំដ៏សំខាន់បំផុតរបស់ប្រទេសចិនបានចាក់បញ្ចូល "កម្លាំងជំរុញ" ដល់សេដ្ឋកិច្ចពិភពលោកដែលមានភាពខ្សោយក្នុងការស្តារឡើងវិញ ។ លទ្ធផលនៃការស្ទង់មតិដែលចេញផ្សាយដោយបណ្តាញទូរទស្សន៍អន្តរជាតិចិន(CGTN)នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនទៅកាន់អ្នកប្រើប្រាស់អ៊ីនធឺណិតជុំវិញពិភពលោក បានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩២,៤%មានជំនឿចិត្តចំពោះអនាគតនៃសេដ្ឋកិច្ចចិន ហើយរំពឹងថាប្រទេសចិននឹងបន្តដើរតួនាទីជាក្បាលម៉ាស៊ីនសម្រាប់កំណើនសេដ្ឋកិច្ច ដើម្បីបន្តនាំមកនូវភាពប្រាកដប្រជា និងកាលានុវត្តភាពដល់សេដ្ឋកិច្ចពិភពលោក។ នៅក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩០,៧% បានទទួលស្គាល់ចំពោះសក្តានុពលនិងភាពធន់របស់សេដ្ឋកិច្ចចិន ហើយសម្គាល់ឃើញថា សេដ្ឋកិច្ចចិនមាននិន្នាការវិវឌ្ឍន៍ទៅរកទិសដៅល្អក្នុងរយៈពេលយូរ នេះគឺគ្មានការផ្លាស់ប្តូរទេ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៩,៤% យល់ឃើញថា ប្រការនេះបញ្ជាក់យ៉ាងច្បាស់លាស់ថា ការស្តារឡើងវិញនៃសេដ្ឋកិច្ចពិភពលោកមិនអាចកាត់ផ្ដាច់ចេញពីការអភិវឌ្ឍសេដ្ឋកិច្ចចិនប្រកបដោយស្ថិរភាពបានទេ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៧,២%បាននិងកំពុងទន្ទឹងរង់ចាំប្រសិទ្ធភាពដែលនាំមកពីការបើកទូលាយចំពោះបរទេសដោយកម្រិតខ្ពស់របស់ប្រទេសចិន និងចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍របស់ប្រទេសចិន។ សូមបញ្ជាក់ថា ការស្ទង់មតិលើកនេះត្រូវបានចេញផ្សាយនៅលើវេទិកា ៥ ភាសារបស់បណ្តាញ CGTN រួមមានភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់ និងរុស្ស៊ី។ ក្នុងរយៈពេល ២៤ ម៉ោង មានអ្នកប្រើប្រាស់អ៊ីនធឺណែតចំនួន ៥១៤២ នាក់បានចូលរួមបោះឆ្នោត និងបញ្ចេញមតិយោបល់របស់ពួកគេ៕

អត្ថបទដោយ៖ WIN WIN News Media