អគ្គនាយកដ្ឋាន និងអង្គភាពនានាចំណុះក្រសួងពាណិជ្ជកម្ម ធ្វើបទបង្ហាញអំពីរបាយការណ៍សង្ខេបស្ដីពីសមិទ្ធផលការងារដែលសម្រេចបាន និងទិសដៅការងារដែលត្រូវអនុវត្តបន្ត

 សេដ្ឋកិច្ច
 4 ថ្ងៃមុន
 30
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ អគ្គនាយកដ្ឋាន និងអង្គភាពនានាចំណុះក្រសួងពាណិជ្ជកម្ម បានធ្វើបទបង្ហាញអំពីរបាយការណ៍សង្ខេបស្ដីពីសមិទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេល១ឆ្នាំ និងទិសដៅការងារដែលត្រូវអនុវត្តបន្តសម្រាប់ឆ្នាំខាងមុខ ក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៤ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៥ របស់ក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោកនិងអង្គការអន្តរជាតិពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ឯកឧត្តមអគ្គនាយក លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីអគ្គាធិការរង លោកស្រីប្រធាន និងអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រី ប្រធាន និងអនុប្រធានមន្ទីរ សាខាក.ប.ប. រាជធានី-ខេត្ត តំណាងពាណិជ្ជកម្មប្រចាំតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស តំណាងពាណិជ្ជកម្មប្រចាំនៅបរទេស និងទីប្រឹក្សាទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។ អគ្គនាយកដ្ឋាន និងអង្គភាពនានាចំណុះក្រសួងពាណិជ្ជកម្មទាំងនោះ រួមមាន៖ អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្ដរជាតិ, អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម, អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម, អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស, អគ្គនាយកដ្ឋាន ក.ប.ប., អគ្គាធិការដ្ឋាន, ក្រុមហ៊ុនហ្គ្រីនត្រេដ។    

អត្ថបទដោយ៖ WIN WIN News Media