សន្និសីទសារព័ត៌មានស្តីពីការត្រៀមរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» ក្រោមអធិបតីភាពឯកឧត្តម សុខ សប្បាយណា សមាជិកគណ:អចិន្ត្រៃយ៍គណ:កម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងជាសមាជិកគណ:កម្មាការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឍមណ្ឌលម៉ានី នៃអាគារ The Kampus។
អញ្ជើញមានវត្តមាននាឱកាសនោះរួមមាន ឯកឧត្តម លោកជំទាវ គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ និងអ្នកសារព័ត៌មានជាច្រើនរូប។
សូមជម្រាបជូនថា សហភាពសហព័ន្ធយុវជនកម្ពុជា បានផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» ដើម្បីផ្តល់ឱកាសនៃការជួបជុំប្រជាពលរដ្ឋខ្មែរដើម្បីសាទរនូវសមិទ្ធផលទាំងឡាយដែលប្រទេសជាតិយើងបានឆ្លងកាត់ក្នុងដំណាក់កាលចុងក្រោយនេះ និងផ្តល់មោទនភាពអ្វីដែលយើងសម្រេចបាន។
ព្រឹត្តិការណ៍នេះនឹងនាំមកនូវស្នាមញញឹម ភាពសប្បាយរីករាយ ការជួបជុំគ្នាជាលក្ខណៈមហាគ្រួសារខ្មែរនៅក្រោមទង់ជាតិតែមួយ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមប្រមាណ ៣ ០០០នាក់ នៅមុខព្រះបរមរាជវាំង។