ឯកឧត្តម ហេង សួរ អញ្ជើញ​ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់ផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល

 សង្គម
 1 ថ្ងៃមុន
 37

នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់ផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ជាអនុប្រធាន និងសមាជិកផ្នែក ព្រមទាំងក្រុមជំនួយការផ្នែករាជធានី ខេត្ត សរុបចំនួន ១៥០នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។

អត្ថបទដោយ៖ WIN WIN News Media