មួយគ្រួសារ ៤នាក់ នៅរស់តែម្តាយ ដោយសាររថយន្តមួយគ្រឿងម៉ាកToyota TACOMA បានបើកបោះពួយយ៉ាងលឿនជ្រុលទៅបុកម៉ូតូមួយគ្រឿង
ភ្នំនំពេញ៖ នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ករណីគ្រោះថ្នាក់ចរាចរណ៍ មួយគ្រួសារមានសមាជិក៤នាក់ នៅសល់តែម្តាយម្នាក់ប៉ុណ្ណោះនេះហើយឥទ្ធិពលស្រារន្ធត់ណាស់! ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយបុរសវ័យចំណាស់ម្នាក់ក្នុងស្ថានភាពស្រវឹងបើករថយន្តមួយគ្រឿងម៉ាកToyota TACOMA បានបើកបោះពួយយ៉ាងលឿនជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាក Honda Click យ៉ាងពេញទំហឹង បណ្តាលអោយស្រ្តីម្នាក់នាក់ជាម្តាយ របួសដាច់ជើង ចំណែកឯឪពុកនឹងកូនប្រុសស្រី២នាក់ទៀតត្រូវបានបញ្ចូនទៅមន្ទីរពេទ្យតែជាអកុសល..ឪពុកនិងកូនប្រុស..នោះបានបាត់បង់អាយុជីវិតហើយ នៅសល់តែកូនស្រីនឹងម្តាយទេ។
ទីតាំងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវមហាវិថី៦០ម៉ែត្រ ជិតផ្សារទំនើបអុីនអន៣ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែរត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នាវេលាម៉ោង ៥:៤០ នាទីល្ងាច។
អត្ថបទដោយ៖ WIN WIN News Media