សហព័ន្ធកីឡាអុកកម្ពុជា នឹងបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករសរុបចំនួន ៦នាក់ ចូលរួមការប្រកួតជើងឯកអន្ដរជាតិពានរង្វាន់ FIDE Chess Olympiad ប្រទេសហុងគ្រី
សហព័ន្ធកីឡាអុកកម្ពុជា នឹងបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករសរុបចំនួន ៦នាក់ ចូលរួមការប្រកួតជើងឯកអន្ដរជាតិពានរង្វាន់ FIDE Chess Olympiad លើកទី៤៥ ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ នៅទីក្រុងBudapest ប្រទេសហុងគ្រី ។
គួរបញ្ជាក់ថា នេះជាលើកដំបូងហើយ ដែលកម្ពុជាបានបញ្ជូនកីឡាករអុកអន្ដរជាតិចូលរួមព្រឹត្តិការណ៍កម្រិតពិភពលោកបែបនេះ ហើយមន្ដ្រីជាន់ខ្ពស់សហព័ន្ធ បានដាក់ក្ដីរំពឹងឡើងចំណាត់ថ្នាក់ពិភពលោក ឬ World Ranking យ៉ាងហោច ២០លេខ បើធៀបនឹងចំណាត់ថ្នាក់ពិភពលោកនៃកីឡាអុកកម្ពុជាបច្ចុប្បន្ន៕
អត្ថបទដោយ៖ WIN WIN News Media