កីឡាករចូល​សញ្ជាតិ​កម្ពុជា​ Andrés Nieto បាននិយាយក្រោយពីបញ្ចប់ការប្រកួតចាញ់ថៃ ៣-២

 កីឡា
 2 ថ្ងៃមុន
 45

ខ្សែប្រយុទ្ធ Andrés Nieto បាននិយាយក្រោយពីបញ្ចប់ការប្រកួតចាញ់ថៃ ៣-២ បាននិយាយបញ្ជាក់ថា “ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដែល​អាច​ប៉ះ​ថៃ។

លោកបានបន្តថា​ យើងដឹងថាការប្រកួតនេះពិតជាពិបាកខ្លាំង។ ថៃគឺជាក្រុមខ្លាំងបំផុតមួយក្នុងការប្រកួត ហើយអំពីគោលដៅរបស់ខ្ញុំគឺរំភើបខ្លាំងណាស់។ ខ្ញុំ​មិន​អាច​លេង​បាន​២​ប្រកួត​ទេ​ព្រោះ​ខ្ញុំ​មាន​បញ្ហា​សាច់ដុំ ប៉ុន្តែ​ប្រាកដ​ណាស់​ខ្ញុំ​មក​ហើយ​រីករាយ​ដែល​អាច​ទាត់បញ្ចូលទីសម្រាប់​ក្រុម​របស់​ខ្ញុំ។ខ្ញុំ​គិត​ថា​បាល់ទាត់​កម្ពុជា​កំពុង​រីក​ចម្រើន ហើយ​យើង​អាច​បង្ហាញ​ពី​គុណភាព​របស់​យើង។ ដូច​ឆ្នាំ​មុន​ៗមក​ទម្រង់លេងគឺបានកើន​ឡើង​រាល់​ឆ្នាំ។ ខ្ញុំ​គិត​ថា​កម្ពុជា​ឥឡូវ​អាចប្រកួតប្រជែង​ជាមួយ​ជម្រើស​ជាតិ​ផ្សេងៗក្នុងតំបន់បាន។

អត្ថបទដោយ៖ WIN WIN News Media