ឯកឧត្តមបណ្ឌិត ថោង ខុន អញ្ជើញជាអធិបតី ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិឥណ្ឌូចិនឆ្នាំ២០២៤ នៅខេត្តសៀមរាប

 កីឡា
 1 ថ្ងៃមុន
 33
សៀមរាប៖ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤​ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អញ្ជើញជាអធិបតីព្រឹត្តិការណ៍ប្រកួតរត់ប្រណាំង ម៉ារ៉ាតុងអន្តរជាតិឥណ្ឌូចិនឆ្នាំ២០២៤ និងបាញ់កាំភ្លើងបញ្ជាចេញដំណើរវិញ្ញាសារត់ចម្ងាយ ៤២គីឡូម៉ែត្រ នាព្រឹកថ្ងៃ២២ ខែធ្នូនេះ នៅតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប។ សូមបញ្ជាក់ថា ការប្រកួតរត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិឥណ្ឌូចិននេះ អត្តពលិកជាតិ-អន្ដរជាតិកម្រិតជំនាញ និងស្ម័គ្រចិត្តចូលរួម សរុបចំនួន ៥ ៣២៧ នាក់ មកពី ១៤ ប្រទេស ដែលជាសមាជិករបស់សហព័ន្ធកីឡាអត្តពលកម្មអាស៊ី។

អត្ថបទដោយ៖ WIN WIN News Media