កម្ពុជា បញ្ជូនកីឡាករ កីឡាការិនី ៦នាក់ ទៅចូលរួមព្រឹត្តិការណ៍យុទ្ធគុនចម្រុះលក្ខណៈអន្ដរជាតិ នៅហ្វីលីពីន

 កីឡា
 ១២ តុលា ២០២៤
 62

ភ្នំពេញ៖​ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤​ ប្រតិភូកីឡាកម្ពុជា រួមមាន គ្រូបង្វឹក អាជ្ញាកណ្ដាល និងកីឡាករ-កីឡាការិនី សរុប ១០នាក់ (កីឡាករ-កីឡាការិនី ៦នាក់) ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារាត្រីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ដើម្បីចូលរួមព្រឹត្តិការណ៍យុទ្ធគុនចម្រុះលក្ខណៈអន្ដរជាតិ (AMMA Manila Open 2024) នៅសាធារណរដ្ឋហ្វីលីពីន។ 

សូមបញ្ជាក់ថា ការប្រកួតនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ដោយមានអត្តពលិកមកពី ២០ប្រទេសចូលរួម។

អត្ថបទដោយ៖ WIN WIN News Media