អ្នកឧកញ៉ា សំអាង វឌ្ឍនៈ នាយកប្រតិបត្ដិ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី អញ្ជើញចូលរួមពិធីសំណេះសំណាលនិងពិសាភោជនាហារសាមគ្គីជាមួយក្រុមកីឡាបាល់ទាត់តារាកម្ពុជានិងក្រុមកីឡាប្រដាល់គុនខ្មែរ
នៅល្ងាចថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ នាយកប្រតិបត្ដិ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី អញ្ជើញអមដំណេីរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីជាមួយក្រុមកីឡាបាល់ទាត់តារាកម្ពុជា និងក្រុមកីឡាប្រដាល់គុនខ្មែរ ដែលពិធីនេះបានប្រារព្ធធ្វើឡើង នៅមជ្ឈមណ្ឌលសន្និបាត និងពិព័ណ៌ជ្រោយចង្វារ។
នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានអរគុណសម្រាប់ការរៀបចំកម្មវិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយក្រុមតារាបាល់ទាត់តារាកម្ពុជា និងក្រុមគុនខ្មែរនាល្ងាចនេះ។ សម្តេចតេជោ បានមានប្រសាសន៍សម្តែងនូវការអបអរសាទរ ចំពោះការប្រកួតរបស់កីឡាករបាល់ទាត់គុនខ្មែរ ដែលទទួលបានថវិការហូតដល់ប្រមាណ១ពាន់លានរៀលកាលពីពេលកន្លងទៅនេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការខ្វះកីឡាករ កីឡាការិនីប្រដាល់ ព្រោះខ្វះខាតការបណ្តុះបណ្តាលជំនាញកីឡា។ សម្តេចបានស្នើឱ្យមានការពិចារណាជួយគាំទ្រ ការបណ្តុះបណ្តាលតាមបណ្តាក្លឹបគុនខ្មែរនៅតាមខេត្តនានាទូទាំងប្រទេស។ សម្ដេចក៏បានអំពាវនាវដល់ជនរួមជាតិទាំងអស់សូមចូលរួមលើកកម្ពស់គុនខ្មែរ តាមរយៈការជួយឧបត្ថម្ភគាំទ្រដល់ក្លឹបគុនខ្មែរនានា ដើម្បីផ្ដល់ជាកម្លាំងចិត្តដល់កីឡាករ និងដើម្បីភាពរីកចម្រើននៃកីឡាគុនខ្មែរយើងនាពេលខាងមុខ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យអ្នកជំនាញកីឡាចុះទៅស្រាវជ្រាវ ពីបញ្ហាកីឡាប្រដាល់នៅខេត្តបាត់ដំបង ដែលខេត្តនោះមានក្រុមកីឡាករប្រដាល់ច្រើន មានក្លឹបហ្វឹកហាត់ក៏ច្រើន ហើយក៏មានការប្រកួតច្រើនណាស់ដែរ ប៉ុន្តែតម្លៃខ្លួនតិចតួចបំផុត។
ឆ្លៀតនៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នកមានធនធាន ដូចជាប្រធានក្រុមហ៊ុន ជាអ្នកឧកញ៉ា សំអាង វឌ្ឍនៈ នាយកប្រតិបត្ដិ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី និងជាឧបនាយករដ្ឋមន្ត្រីជាដើម សូមជួយឧបត្ថម្ភក្លឹបគុនខ្មែរនៅតាមខេត្តនានា ដើម្បីធានានិរន្តរភាពនៃការហ្វឹកហាត់ ដឹងដើម្បីលើកទឹកចិត្តដល់កីឡាករប្រដាល់ ព្រមទាំងដើម្បីឲ្យវិស័យគុនខ្មែរកាន់តែរីកចម្រើនទៅមុខទៀត។ សូមបញ្ជាក់ថា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី តែងតែជាដៃគូរដែលមិនអាចភ្លេចបាន ក្នុងការលេីកស្ទួយបិស័យកីឡានៅកម្ពុជា មិនថាបាល់ទាត់ បាទទះ រត់ម៉ារ៉ាតុង និងប្រដាល់គុនខ្មែរនោះឡេីយ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី តែងជួយ ឧបត្ថម្ភ លេីកស្ទួយដេីម្បីកីឡាកម្ពុជា ឆ្ពោះលេីឆាកអន្តរជាតិ ជា កិត្តិយស សម្រាប់ប្រទេសជាតិ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី នៅក្បែរអ្នក នៅក្បែរកីឡាជានិច្ច។
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ នាយកប្រតិបត្ដិ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានលេីកឡេីងថា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី នឹងបន្តទៅមុខជាមួយសហព័ន្ធកីឡាកម្ពុជា ពិសេសកីឡាគ្រប់ប្រភេទ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី នឹងប្រឹងប្រែងរួមគ្នាអភិវឌ្ឍន៍កីឡាកម្ពុជាឱ្យមានភាពរីកចម្រេីនសម្រាប់ថ្ងៃអនាគត៕
អត្ថបទដោយ៖ WIN WIN News Media