អ្នកប្រើប្រាស់ទូរស័ព្ទចល័ត 5G របស់ប្រទេសចិន​ មានចំនួនកេីនឡេីង​ លើសពី ១ ពាន់លាននាក់​ បេីធៀបនឹងឆ្នាំមុន

 សេដ្ឋកិច្ច
 1 ថ្ងៃមុន
 27

យោងតាមក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន (MIIT) របស់ចិនកាលពីថ្ងៃចន្ទ បានឱ្យដឹងថា ចំនួនអ្នកជាវទូរស័ព្ទចល័ត 5G នៅក្នុងប្រទេសចិនបានលើសពី 1 ពាន់លាននាក់នៅចុងខែវិច្ឆិកា ឆ្នាំ២០២៣។

សរុបមក មានអតិថិជនទូរស័ព្ទចល័ត 5G ចំនួន ១.០០២ ពាន់លាននាក់នៅក្នុងប្រទេស ដែលស្មើនឹង ៥៦ ភាគរយនៃអ្នកប្រើប្រាស់ទូរស័ព្ទចល័តទាំងអស់ ដែលជាអតិថិជនរបស់ China Mobile, China Unicom, China Telecom និង China Broadnet ។ នេះគឺជាការកើនឡើង ៩.៤ ភាគរយនៃចំណែកនៃអ្នកជាវ 5G បើប្រៀបធៀបទៅនឹងចុងឆ្នាំមុន។

យោង​តាម MIIT ចំនួន​អតិថិជន​ទូរស័ព្ទ​សរុប​របស់​ប្រទេស​ចិន​មាន​ចំនួន ១.៧៩ ពាន់​លាន​នាក់​គិត​ត្រឹម​ដំណាច់​ខែ​វិច្ឆិកា ដែល​តំណាង​ឱ្យ​ការ​កើន​ឡើង​សុទ្ធ ៤៦.៨២ លាន​នាក់​ធៀប​នឹង​ដំណាច់​ឆ្នាំ​មុន។

ប្រភព៖​ CGTN

អត្ថបទដោយ៖ WIN WIN News Media